ទំព័រដើម » អំពីខ្ញុំ

អំពីខ្ញុំ

ជម្រាបសួរមិត្តអ្នកអានទាំងអស់ !

ខ្ញុំបាទឈ្មោះ ម៉ាច ម៉ន ជាឈ្មោះពិតឥតក្លែងបន្លំ ភេទប្រុស អាយុសូមលាក់សិន ហ៎ា ហ៎ា! កំណើតកើតជានៅភូមិជំនិជ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ កម្រិតវប្បធម៌ថ្នាក់ បរិញ្ញាបត្រ ឯកទេស “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្តែជាអកុសលមុខវិជ្ជានេះ ត្រូវបានបិទបន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សានៅឆ្នាំ ២០០២។

ដោយមានការវិវឌ្ឍឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា មួយរយៈក្រោយមកនេះ ខ្ញុំឃើញមានប្លុកជាច្រើនកើតឡើងព្រោងព្រាត ដែលស្ថាបនាឡើងដោយជនជាតិខ្មែរ។ ប្លុកទាំងនោះ ចុះផ្សាយព័ត៌មានជាច្រើនរាប់មិនអស់ មានខ្លះចុះផ្សាយអំពីរឿងរ៉ាវផ្ទាល់ខ្លួន ខ្លះចុះផ្សាយពីចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ចំណែកខ្លះទៀតក៏ចុះផ្សាយអំពី ហេតុការណ៍ផ្សេងៗរាប់មិនអស់ ដែលខ្លួនយល់ថាល្អ។

ប្លុកនេះខ្ញុំបង្កើតឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០០៩ ក្នុងគោលបំណង ៖

  • ជាកំណត់ហេតុផ្ទាល់ខ្លួន។
  • ជាឧបករណ៍ជជែកកម្សាន្តជាមួយកល្យាណមិត្ត។
  • ចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍បន្តិចបន្តួចជាមួយម្ចាស់ប្លុកនានា។

សូមខន្តីអភ័យទោសពីសំណាក់មិត្តអ្នកអានទាំងអស់ បើសិនជាមានពាក្យពេចន៍លើសលួស ខ្ពស់ទាបត្រង់កន្លែងណាមួយ សូមអធ្យាស្រ័យដោយក្ដីអនុគ្រោះ។ ខ្ញុំបាទរីករាយស្វាគមន៍ នឹងរងចាំទទួលយកនូវរាល់មតិរិះគន់ពីសំណាក់បងប្អូនទាំងអស់ ដោយទឹកចិត្តសោមនស្ស៕

ម្ចាស់ប្លុក

ម៉ន

%d bloggers like this: