ជីវិតខ្ញុំ

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

អត្ថបទ ៖ ស៊ឹន អ៊ាន

ទូរស័ព្ទ ៖ ០១២ ៧៨២ ១៩៨

 

Sin Ean          ឈ្មោះ​ពិត ស៊ឹន អាន ឈ្មោះ​ប្រើ​សព្វថ្ងៃ ស៊ឹន អ៊ាន ជា​កូន​ទី ៦ ក្នុង​ចំណោម​បងប្អូន ៨ នាក់ មាន​ស្រី ៣ ប្រុស ៥ ជា​កូន​លោក​ឪពុក ស៊ឹន ឃុត ជា​កសិករ និង​ម្ដាយ សំ ឡាយ ជា​មេផ្ទះ ទីលំនៅ​មុន​ឆ្នាំ ១៩៧៥ គឺ​ខាងជើង​សាលា​ដែក ខាង​ត្បូង​វត្ត ឧត្តរាវត្តី គីឡូម៉ែត្រ​លេខ ៥ ភ្នំពេញ។

          តាម​ការ​និយាយ​ប្រាប់​របស់​ឪពុក​ម្ដាយ​ថា ខ្លួន​ខ្ញុំ​នេះ​បាន​ចាប់​ផ្ទៃ​ម្ដាយ​នៅ​ឯ ត្បូងឃ្មុំ ខេត្ត កំពង់ចាម ដល់​ពេល​គម្រប់​ខែ ម្ដាយ​ខ្ញុំ​ថា បាន​ឆ្លង​ទន្លេ​ខ្ញុំ​នេះ​នៅ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្ត​តាកែវ ឯណោះ​វិញ (ឆ្នាំជូត)។ គាត់​ទាំងពីរ​បាន​និយាយ​ដំណាល​ថា កាល​ពី​ឆ្នាំ ១៩៤៤-៤៥ នៅ​ខេត្ត​តាកែវ​មាន​កើត​គ្រោះ​រាំងស្ងួត ធ្វើ​ស្រែ​ភ្លឺ​មិនបានសោះ គាត់​ទាំងពីរ​បាន​នាំ​កូនចៅ​ទាំងអស់ រួម​ទាំង​បងប្អូន​មីង​មា​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​ឯ​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​កូន។ នៅ​បាន​ជាង​មួយ​ឆ្នាំ​ឮ​ថា ស្រុក​កំណើត​មាន​ភ្លៀង​ធ្លាក់​ជោគ​ជំ​វិញ គាត់​ក៏​ត្រឡប់​មក​ស្រុក​វិញ ដោយ​ម្ដាយ​ខ្ញុំ​មាន​គភ៌​ខ្ញុំ​ជិត​គ្រប់ខែ។ ខ្ញុំ​បាន​ចាប់​កំណើត​ឆ្នាំ ១៩៤៧ ត្រូវ​នឹង​ឆ្នាំជូត មិន​ដឹង​ថ្ងៃ​ណា​ទេ។ តែ​ពេល​នោះ​ខ្មែរ​យើង​មាន​បារាំង​គ្រប់គ្រង ហើយ​ក៏​មាន​ទ័ព​ខ្មែរ​ឥស្សរៈ ចេះ​តែ​ប្រយុទ្ធ​គ្នា នឹង​គ្មាន​ពេលណា​លោះ អីចឹង​រូប​ខ្ញុំ​នេះ​កើត​មក​ជួប​សង្គ្រាម​តែ​ម្ដង។

          ឆ្នាំ ១៩៥២ ពេល​ខ្ញុំ​មាន​វ័យ ៦ ឆ្នាំ ម្ដាយ​ឪពុក​ខ្ញុំ​បាន​មក​រស់នៅ​ភ្នំពេញ​ហើយ​បាន​យក​កូន​ចៅ​ទាំងអស់ ៧ នាក់ មក​ជាមួយ ទុក​តែ​បងស្រី​ធំ​ទី ២ នៅ​មើល​ផ្ទះសម្បែង ដីធ្លី​នៅ​ស្រុក​កំណើត។ ការ​មក​រស់នៅ​ភ្នំពេញ ឪពុក​ខ្ញុំ​ធ្វើ​កម្មករ​ក្រុមហ៊ុន សុរាគារ​ខ្មែរ (SKD) ឯ​ម្ដាយ​ខ្ញុំ​លក់​បន្លែ​នៅ​ផ្សារ​គីឡូម៉ែត្រ​លេខ ៦។ ឆ្នាំ ១៩៥៦ ខ្ញុំ​អាយុ ១០ ឆ្នាំ ឪពុក​ម្ដាយ​ខ្ញុំ​ឲ្យ​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ឧត្តរាវត្តី ក្រោយ​មក​ប្ដូរ​ជា សាលា​បឋមសិក្សា ឫស្សីកែវ​វិញ។ ឆ្នាំ ១៩៦២-៦៣ ខ្ញុំ​បាន​ប្រលង​ជាប់​រៀន​នៅ​វិទ្យាល័យ សង្គមរាស្ត្រនិយម (ទួលគោក)។ ឆ្នាំ ១៩៦៦-៦៨ ខ្ញុំ​រៀន​នៅ មហាវិទ្យាល័យ ពាណិជ្ជសាស្ត្រ (ទល់មុខ​ព្រះ​សក្យមុនី​ចេតិយ) មុខ​រ៉ា​រទេះភ្លើង លុះ​ដល់​ខែ​កក្កដា ឆ្នាំ ១៩៦៨ ខ្ញុំ​ប្រលង​ចេញ​ជាប់ ហើយ​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន SONATEX (រហូត​ដល់​ឆ្នាំ ១៩៧០)។ ឆ្នាំ ១៩៧១ ខ្ញុំ​ប្រលង​ជាប់​ធ្វើការ​នៅ អគ្គិសនី​កម្ពុជា (EDC) រហូត​ដល់​ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥។

          សង្ខេប​ពី​ប្រវត្តិ​តស៊ូ​ខ្លះ​ៗ ពី​អាយុ ១០ ឆ្នាំ ដល់​បាន​រៀនចប់​ចូល​ធ្វើការ​៖

          ក្នុង​នាម​ឪពុក​ជា​កម្មករ ម្ដាយ​ជា​អ្នក​លក់​បន្លែ ហើយ​មាន​ភារកិច្ច​ចិញ្ចឹម​កូនប្រុស ៤ នាក់ ឲ្យ​រៀន​សូត្រ តើ​គាត់​ពិបាក​យ៉ាងណា? ចាប់​ពី​អាយុ ១០ ឆ្នាំ ខ្ញុំ ប្អូន​ខ្ញុំ​ពីរ​នាក់ និង​មាន​បងប្រុស ១ នាក់ ចេះ​ចែក​រំលែក​ការងារ​គ្នា ធ្វើការ​ក្នុង​ផ្ទះ គឺ​បង​ប្រុស​ដាំ​ស្ល ខ្ញុំ​លាងចាន ប្អូន​បន្ទាប់​ឲ្យ​បាយជ្រូក មាន់ ទា។ ដល់​ខ្ញុំ​ដាំ​ស្ល បង​ប្រុស​ឲ្យ​បាយជ្រូក ប្អូន​បន្ទាប់​លាង​ចាន គឺ​ផ្លាស់ប្ដូរ​វេន​គ្នា​ជា​ប្រចាំ។ ដូច្នេះ​ហើយ​ទើប​ការងារ​ក្នុង​ផ្ទះ​ខ្ញុំ ម្ដាយ​ឪពុក​ខ្ញុំ​មិន​ពិបាក​ទេ គឺ​ពិបាក​តែ​នៅ​ធ្វើការ​និង​លក់​ដូរ​តែ​ប៉ុណ្ណោះ។ រូប​ខ្ញុំ​នេះ ទោះ​ជា​ពេល​ចូល​រៀន​ក្ដី​ក៏​ខ្ញុំ​នៅ​តែ​ឆ្លៀត​លក់​នំប៉័ង​ពេល​ព្រឹក។ គឺ​ម៉ោង ៤ ទៅ​យក​នំប៉័ង​ចំនួន ២០ នំ ចាប់​ដើរ​លក់​ពី​ម៉ោង 5:០០-6:៣០ គឺ​ដើរ​ដាក់​តាម​ផ្ទះ​ម៉ូយ​ដែល​គេ​ធ្លាប់​យក​រាល់ថ្ងៃ គឺ ១ ផ្ទះ​នំ ៣។ នំប៉័ង​ពីមុន គឺ ១.២០ រៀល ដល់​ដាក់​ស្ករស​ឲ្យ​គេ​ផង គឺ​មួយ ២ រៀល តែ​បើ​គេ​យក ៣ ម្ដង​លក់​តែ ៥ រៀល វា​ចំណេញ​តិច​តែ​លក់​ឆាប់​អស់​ប្រញាប់​បាន​ចូល​រៀន​វិញ​ផង។ ដល់​អាយុ ១២ ឆ្នាំ ឡើង​មក​ខ្ញុំ និង​បងប្រុស​ខ្ញុំ អាច​រែក​ទឹក​អណ្ដូង​លក់ ឬ​ទឹក​ម៉ាស៊ីន​លក់​ទៀត ទឹក​អណ្ដូង ១ អម្រែក (ធុង​ប្រេងកាត​ពី​ដើម​ចំណុះ ២០ លីត្រ) ១ រៀល បើ​ទឹក​ម៉ាស៊ីន​ទិញ​គេ ១ អម្រែក ០.៥០ លក់​វិញ ២ រៀល។ ក្រោយ​មក​ឪពុក​ខ្ញុំ​បាន​ទិញ​រទេះ​ទឹក​មួយ​ឲ្យ​អូស​លក់ គឺ​ធុង​សាំង​ចំណុះ ២០០ លីត្រ លក់ ១ ធុង ១០ រៀល ទិញ​គេ​មួយ​ធុង ៣ រៀល ដាក់​ផ្ទាល់​ដី បើ​ឲ្យ​រែក​ឡើង​លើ​ផ្ទះ​គឺ ១៣ ទៅ ១៥ រៀល តាម​ផ្ទះ​ខ្ពស់​ទាប។ កាល​ដែល​ខ្ញុំ​ចេះ​រែក​ទឹក អូស​ទឹក លក់​នំប៉័ង ក៏​បាន​ជួយ​មួយ​ចំណែក​ពី​ការ​ចំណាយ​ដូចជា ការ​ទិញ​សៀវភៅ​រៀន សំលៀកបំពាក់​រៀន។ ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ចំណាយ​ពី​ឪពុក​ខ្ញុំ និង​ម្ដាយ​ខ្ញុំ គឺ​មាន​បងស្រី​ខ្ញុំ​ពីរ​នាក់​ទៀត​ដែល​ខ្ញុំ​ទៅ​នៅ​បម្រើការ​គេ តាម​ភោជនីយដ្ឋាន គឺ​លាង​ចាន បង​ស្រី​នោះ គឺ​បង​ទី ៣ និង​ទី ៤ តែ​បង​ទី ៣ ត្រូវ ប៉ុល ពត សម្លាប់​ហើយ នៅ​តែ​បង​ទី ៤ ដែល​ជា​អ្នកមានគុណ មក​លើ​ពួក​ខ្ញុំ ដែល​នៅ​ក្នុង​វ័យ​សិក្សា​នោះ។

រងចាំអានភាគបន្ត នៅសប្តាហ៌ក្រោយ !


10 មតិ

  1. Myhouse និយាយថា ៖

    អីយ៉ា !!! បង​ម៉ន​បង្ហាញ​ពត៏មាន​ផ្ទាល់​ខ្លួន​ច្បាស់​​ៗ​ម៉ង😉

    • Mach Morn និយាយថា ៖

      អរុណសួស្តី!
      រីករាយដែលបានស្គាល់ :-)។ ពត៌មានដែលដាក់នៅលើទំព័រប្លុកនេះ ជាពត៌មានពិតរបស់ខ្ញុំ។
      ជីវិតខ្ញុំ ជាប្រលោមលោកមួយ ដែលនិយាយពីជីវិតពិតរបស់អ៊ុំម្នាក់ឈ្មោះ ស៊ឹន អ៊ាន ដែលគាត់សរសេរពីប្រវត្តិពិតរបស់គាត់ ក្នុងបំណងទុកឲ្យកូនចៅរបស់គាត់អានតែប៉ុណ្ណោះ តែខ្ញុំឃើញដូចនេះ ក៏សុំគាត់មកដាក់ផ្សាយ។ បើសិនមានចម្ងល់ អាចទាក់ទងគាត់ផ្ទាល់ តាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅខាងក្រោមចំណងជើង។

  2. sophear15 និយាយថា ៖

    Hi! ជីវិតខ្ញុំ​ is just a novel, rite? That made me confused between ya profile and this one. Now, it’s fine *+*.

    • Mach Morn និយាយថា ៖

      Oh ho! nice to see you again, Sophear. No. It isn’t.
      ជីវិតខ្ញុំ is a real life Mr. Sin Ean, it’s not mine🙂, He wrote it serves as novel in order to keep this memories and to show his children too. I get permission from him to post it on my weblog as soon as I read. Don’t forget waiting to read next post on Friday this week …😉

  3. សុភា និយាយថា ៖

    ចេះ​តែ​ឆ្ងល់ ឈ្មោះ​គាត់​ មាច់​ ម៉ន ទៅ​ចេញ​អី​ណា​ណី​ណោះ​វិញ🙂

    • Mach Morn និយាយថា ៖

      អរុណសួស្តី សុភា!
      ចុះឥឡូវបាត់ឆ្ងល់ហើយនៅ? លើកក្រោយបើឆ្ងល់ត្រូវសួរភ្លាមកុំទុកយូរ នាំជូរមាត់ ហាហាហ🙂 ចំណែកឈ្មោះខ្ញុំ ម៉ាច ម៉ន មិនមែនសរសេរ មាច់ ម៉ន បែបនេះទេ យីយីយី សរសេរឈ្មោះគេខុស ចាំមើលណាគេប្រាប់ម៉ែគេហើយ យីយីយី ;( ;( ;(

  4. ធារ៉ា និយាយថា ៖

    អូយ! ខ្ញុំខំតែឆ្ងល់ ព្រោះបងម៉នថារៀនចប់មហាវិទ្យាល័យឆ្នាំ2002 ទេ រួចនិយាយប្រវត្តិតាំងពីឆ្នាំ1962 អីណា ចង់ភាំង😀

  5. កញ្ញា និយាយថា ៖

    សុំផ្ញើរទុកសិនចាំមានពេលចាំខ្ញុំមកអាន!

    • Mach Morn និយាយថា ៖

      អត់បញ្ហា :-p ស្វាគមន៍ជានិច្ច កញ្ញា មកដល់ពេលណាបើកទ្វារស្វាគមន៍ពេលនោះ តែយកល្អគួរតេប្រាប់មុន នឹងអាលបានរៀបកន្ទេលទុកឲ្យទម្រេទ កុំឲ្យឈឺចង្កេះ😉 ឈប់ៗ កញ្ញា! ប្រញាប់ពេកភ្លេចស្បែកជើងហើយ ហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: