ចម្ងល់

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

សួស្តី!

ខ្ញុំមានបញ្ហាខ្លះសូមឲ្យអ្នកទាំងអស់គ្នាជួយ😦

  1. ហេតុអ្វីនៅក្នុងប្លុករបស់ខ្ញុំ ខ្ញុំមិនអាចបន្ថែមវីដេអូបាន?
  2. ហេតុអ្វីពេលខ្ញុំចុច Play ទៅលើ Post វីដេអូ វាមិនចេញរូបភាពទេ តែបែរជាចេញ យ៉ាងនេះទៅវិញ? សូមមើលរូបខាងក្រោមៈ

Pic_before

មុនចុច Play

Pic_after

ក្រោយចុច Play

♥♥♥ គួរពុំគួរសូមអធ្យាស្រ័យ ♥♥♥


17 មតិ

  1. វិចិត្រ និយាយថា ៖

    សាក​វីដេអូ​ផ្សេង​ទៀត​មើល… ព្រោះ​វីដេអូ​ខ្លះ​គេ​អត់​អនុញ្ញាត​អោយ​embed ទេ។

  2. សុភា និយាយថា ៖

    ម៉ោ​ពី​វីដេ​អូ​ណឹង​មាន​បញ្ហា​ទេ​ដឹង?

  3. អគ្គលីបុត្រ និយាយថា ៖

    សាកដូរ theme ថ្មី ហើយដាក់វីដេអូផ្សេងមើល!

    • machmorn និយាយថា ៖

      បើប្តូរ Theme ថ្មី នោះខ្ញុំត្រូវរៀបចំឡើងវិញ😦 តើអាចមានវិធីណាប្រសើរជាងនេះទេ ឬក៏ Theme ណាមួយអាច Support បានទាំងអស់ ???? នោះខ្ញុំនឹងប្តូរវាតែម្តងរួចរាល់ …

  4. monida និយាយថា ៖

    ឥឡូវសាក​ដាក់វីដេអូនេះម្តងទៀត​នៅក្នុង Post នេះទៅមើហ៍! ចាំ​ខ្ញុំចាំ​ចុច​Play សាក! ខ្ញុំចុចវីដេអូនេះមើលនៅ​ក្នុងវិចារ​របស់វិចិត្រ ឃើញថាអត់អី​ផង។

  5. សាយ័ន្ត និយាយថា ៖

    ខ្ញុំ play ធម្មតាបាន អត់មានអីផង!

    • machmorn និយាយថា ៖

      អរគុណ សាយ័ន្ត!
      សាយ័ន្ត Play លើ Post របស់វិចិត្រក្នុងវិចារលើប្លុករបស់ខ្ញុំ ឬក៏ Play នៅកន្លែងណា ព្រោះខ្ញុំសាកអស់ហើយ តែវាចេញដូចដែល😦

      • សាយ័ន្ត និយាយថា ៖

        ខ្ញុំសាកលើ ខមមិនរបស់លោកគ្រូចិត្រ និងលើ youtube ផ្ទាល់!
        មានពេលខ្លះខ្ញុំក៏ជួបបញ្ហាចឹងដែរ !

      • machmorn និយាយថា ៖

        អរគុណម្តងទៀត។ តែសូមសួរបន្តិច នៅប្លុករបស់ខ្ញុំ ខ្ញុំមិនអាច Post ឯកសារជាលក្ខណៈវីដេអូបាន តើសាយ័ន្តអាចប្រាប់ខ្ញុំពីរបៀប Post បានដែរឬទេ?

  6. សាយ័ន្ត និយាយថា ៖

    បើចង់ post ជាលក្ខណៈវីដេអូចឹង គឺប្រើរបៀបដូចលោកគ្រូចិត្រ ប្រាប់រៀបយក​ Embed
    មកដាក់ក្នុង អត្ថបទដែលចង់ផ្សាយ យើងអាចទាញយក Embed ពីបណ្តាវេបសាយស៏
    ដែលអាចអោយគេទាញយកបានដូចជា YouTube ឬ Veoh ជាដើម។
    បើសិនជាឯកសារហ្នឹងមិនទាន់មានស្រាប់ទេ យើងត្រូវតែupload វីដេអូនោះដោយខ្លួនឯង!
    ហើយការធ្វើឯកសារជាវីដេអូ អាចប្រើកម្មវីធីងាយៗដែលយើងអាចចេះប្រើ ឬមានស្រាប់
    ក្នុងវិនដូ ដូចជា MovieMaker or DVDmaker ជាដើម!
    ពេលដែលយើងយកមកដាក់ក្នុងវេបសាយរបស់យើង ត្រូវបា្រកដថា វេបសាយនោះអនុញ្ញាតិ
    អោយសរសេរ ជាភាសានោះ ឬ Embed អោយត្រូវនឹងវេបសាយរបស់យើង(វើដប្រេស
    គឺរើសយក Embed របស់វើដប្រេសដែរ)។
    ដើម្បីអោយជាក់គួរតែ ពេលផ្សាយគួរតែ​​​​ ឈរលើ HTML ។
    តាមបទពិសោធខ្ញុំមានតែប៉ុណ្ណឹង បើមានអ្នកណាដឹងច្រើនជួយប្រាប់ផង!
    ឥលូវមានវេបសាយ ជាច្រើនអោយអាប់ឡត លើវេបសាយគេស្រាប់តែម្តង តែយូរពេក!

    • machmorn និយាយថា ៖

      នីយាយទៅគួរឲ្យខ្មាស់ សាយ័ន្ត មែនទែន ខ្ញុំមិនចេះ IT ទេ ដូចនេះភាសា IT ដែល សាយ័ន្ត និយាយខ្ញុំមិនសូវយល់ទេ តើអាចរៀបរាប់ឲ្យលំអិតបន្តិច បានទេ ពីរបៀបធ្វើ។ អធ្យាស្រ័ដែលរំខាន សាយ័ន្ត និងអរគុណជាអនេកចំពោះសន្តានចិត្ត🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: