ទំព័រដើម » ទូទៅ » សម្រាប់អ្នកប្រើប្រាស់ Yahoo Mail

សម្រាប់អ្នកប្រើប្រាស់ Yahoo Mail

ជាតិ សាសនា ព្រះមហាក្សត្រ
MV GROUP

បណ្ណសារ

Can not read please click on picture to download font KhmerUnicodeDOWNLOAD

បង្កើតប្លុក



អ្នកកំពុងទស្សនា

អ្នកទស្សនា

  • 10,497 hits

សួស្តី អ្នកភូមិ WordPress ទាំងអស់!

Yahoo ជាវ៉ិបសាយមួយដែលទទួលបានការគាំទ្រ និងមានអ្នកប្រើប្រាស់អ៊ីមែលតាម ប្រព័ន្ធនេះជាច្រើន ហើយខ្ញុំក៏មានអាសយដ្ឋានអ៊ីមែលផងដែរ។ ប៉ុន្តែមួយរយៈក្រោយ មកនេះ អ្នកប្រើប្រាស់ Yahoo Mail ភាគច្រើនតែងតែទទួលបានអ៊ីមែលមួយ (ខ្ញុំក៏ធ្លាប់ ទទួលបានដែរ ប៉ុន្តែខ្ញុំមិនដែលបំពេញតាម) សូមមើលរូបខាងក្រោមៈ

Yahoo Mail

ស្នើឲ្យយើងបំពេញព័ត៌មានមួយចំនួនដើម្បីបញ្ជាក់ទៅលើគណនីរបស់យើង បើមិនដូច នេះទេ គេនឹងលប់គណនីរបស់យើងមិនឲ្យប្រើប្រាស់តទៅទៀត។ ចំពោះខាង Yahoo មិនដែលតម្រូវឲ្យយើងបំពេញបែបបទឡើងវិញទេ ដូចនេះវាគ្រាន់ជាកាឈ្លៀតឱកាស របស់ក្រុមមនុស្សខិលខូចតែប៉ុណ្ណោះ។ នៅមានរូបភាពជាច្រើនទៀត ដូចជា អ៊ីមែល ប្រាប់អ្នកថា អ្នកឈ្នះរង្វាន់ប្រាក់លានពីឆ្នោតឡូតូ, មានបងប្អូន ប្តីរឺប្រពន្ធ ឪពុករឺម្តាយ ស្លាប់ ដោយជម្ងឺ រឺដោយករណីណាមួយ… ហើយសូមឲ្យអ្នកបំពេញបែបបទមួយចំនួន ដូចជា ឈ្នោះ, ID Card, លេខកុងធនាគារ… រួចផ្ញើរទៅគេ នោះគេ នឹងបង្វែរប្រាក់ទាំង នោះចូលកុងរបស់អ្នក ក្រោយមកគេនឹងចែកភាគរយឲ្យអ្នក។ល។

បើសិនជាអ្នកបំពេញបែបបទហើយផ្ញើរត្រឡប់ទៅវិញ នោះហេតុការណ៍ជាច្រើននឹង កើតឡើងដូចជា ១-គេប្រើព័ត៌មានរបស់អ្នករួចទៅបញ្ជូនទៅមនុស្សដែលអ្នកស្គាល់ (E-mail ដែលមាននៅក្នុង Contact Address របស់អ្នក) ដោយប្រាប់ថា អ្នកមានបញ្ហាខ្វះ លុយកាក់… ដូចនេះត្រូវការឲ្យពួកគេជួយ…។ ២-គេនឹងតម្រូវឲ្យអ្នកផ្ញើរលុយទៅឲ្យគេ មុនសិនដើម្បីបំពេញបែបបទបសម្រាប់បង្វែរប្រាក់ឲ្យមកអ្នកវិញ …។ល។

ជាសំណូមពរសម្រាប់អ្នកប្រើប្រាស់អ៊ីមែលទាំងអស់ មិនថាប្រើតាមប្រព័ន្ធណានោះទេ គឺគួរប្រយ័ត្នប្រយែងមុនឆ្លើយតបទៅគេវិញ ព្រោះលុយកាក់មិនមែនធ្លាក់ពីលើមេឃ នោះទេ ដូចនេះតោងពិចារណា។

សូមអធ្យាស្រ័យចំពោះអ្នកជួបបញ្ហាទាំងនេះ ហើយគាត់បានប្រាប់ខ្ញុំ តែខ្ញុំយកផ្សាយ ដោយពុំមានការអនុញ្ញាតិ ប៉ុន្តែការចុះផ្សាយនេះគ្រាន់ជាការជូនដំណឹងដល់អ្នកទាំង អស់គ្នាឲ្យមានការប្រុងប្រយ័ត្នជាមុន កុំឲ្យធ្លាក់ទៅក្នុងឧបាយកលរបស់មនុស្សខិល ខូច៕


3 មតិ

  1. Fidele និយាយថា ៖

    ខ្ញុំ​មិន​បាន​ទទួល​សារ​នេះ​ទេ។ ប្រសិន​បើ​វា​ជា​សារ​របស់​ក្រុម​ហ៊ុន​មែន គួរ​តែ​គ្រប់​អ្នក​ប្រើ​ប្រាស់ Yahoo! Account ទទួល​បាន​គ្រប់​ៗ​គ្នា។ ដូច្នេះ​នេះ​គ្រាន់​តែ​ជា​សារ​បោក​ប្រាស់​ប៉ុណ្ណោះ។😀

  2. aznin និយាយថា ៖

    សួស្តីម្ចាស់ប្លុក! សូមអរគុណដែលបានចែករំលែកព័ត៌មាននេះ ខ្ញុំក៏ជាអ្នក​ប្រើ​យ៉ាហូដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: