Please click here
បានរៀបជា សំណុំឯកសារ ក្នុង : ដំណឹងផ្សេងៗ | ទំលាក់ មួយវិចារ »
Please click here
បានរៀបជា សំណុំឯកសារ ក្នុង : ដំណឹងផ្សេងៗ | ទំលាក់ មួយវិចារ »
Dear all,
We are pleased to inform you that Youth Resource Development Program (YRDP) in cooperation with volunteer students of YRDP are organizing its 7th Annual Youth Forum for with a large numbers of people.
This annual forum of YRDP is to provide a space for youth to analyze critically and reflect on their current situation so that they can make better decisions for building a just, peaceful and democratic Cambodian society. Below is detail information of the forum.
Topic: Labor Market for University Students and Economic Development
Place: National Institute of Education (NIE near Independent Monument)
Date: Saturday October 24th, 2009 from 8:00 am till 5:30 pm.
Participant: 700 students from 40 higher educations and relevant institution representatives including government agencies, civil society organizations and embassies to Cambodia.
Speakers: Representative from government, private sector, research institute, non-governmental organization and youth.
Goal: To promote youth understanding and youth engagement in reinforcing ability, knowledge, skills and experiences to answer to the needs of labor market and economic development in Cambodia.
Objectives:
On behalf of the organizing committees, we would like to invite you to this important forum. Your valuable presence would be a great encouragement and motivation for our young participations. Please find attached tentative agenda for more information.
Please confirm your attendance to
Contact Person:
Miss. Seap Sinet, 012 342 340 or by e-mail contact2sinet@yahoo.com
Ms. Chan Ramy, 012 663 937 or by e-mail ramy@yrdp.org
We look forward to hearing your positive confirmation. If you have any friends, please send their name, sex, and university and contact number.
Best Regards,
Ms. Chan Ramy
YRDP
—————————–
បានរៀបជា សំណុំឯកសារ ក្នុង : ដំណឹងផ្សេងៗ | ទំលាក់ មួយវិចារ »
|
បានរៀបជា សំណុំឯកសារ ក្នុង : ដំណឹងផ្សេងៗ | បានដាក់ប្លាក ៖ ធុរកិច្ច, សិក្ខាសាលា, CJCC | ទំលាក់ មួយវិចារ »
សួស្តី!
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ តើអ្នកទាំងអស់គ្នាបានទៅវត្ត ឬទៅកំសាន្តនៅទីរមណីយដ្ឋានណាខ្លះដែរ? ហា ហា ហា! សួរគេដូចខ្លួនឯងនឹងបានទៅច្រើនវត្ត ឬច្រើនកន្លែងណាស់អញ្ចឹងខ្ញុំនា៎
ចំណែកខ្ញុំ កំសត់ណាស់ខ្ញុំឆ្នាំនេះ បានទៅតែមួយវត្តគត់ :-( ទៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង គឺទៅវត្ត គ្រាំងធ្នង់ នៅក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញយើងនេះឯង ហា ហា ហា
ចុះអ្នកទាំងអស់គ្នាវិញ ទៅដល់ណាខ្លះដែរ? សង្ឃឹមថា ដំណើរទៅកាន់ទីវត្តអារាម ឬទីរមណីយដ្ឋាននានារបស់អ្នកទាំងគ្នាប្រកបដោយសុវត្ថិភាព និងពោរពេញដោយភាពរីករាយគ្រប់ក្រុមគ្រួសារជាក់ជាមិនខាន។
បើមានរឿងសប្បាយៗ សូមកំភ្លេចប្រាប់ខ្ញុំផងណា ឲ្យខ្ញុំបានចូលរួមរីករាយជាមួយផង
បានរៀបជា សំណុំឯកសារ ក្នុង : ទាក់ទិននឹងខ្ញុំ | 6 វិចារ »
|
Greetings! With strong effort to develop human resources in Cambodia and to promote mutual understanding between Cambodians and Japaneses, CJCC has performed its role as a communication and learning center for the two nations and others. For more than three years since the official inauguration, CJCC has conducted various business seminars, business training courses, Japanese language training courses, as well as Cambodia-Japan cultural exchange activities. For the forthcoming weeks, CJCC is conducting several special activities. You can read on for your understanding and benefit. |
||||||
| Business Intensive Course: Business Statistics for Decision Making |
||||||
By Dr. Ryoh SASAKI, International Development Center of JapanThis statistic course is designed to equip participants a set of techniques of statistical analysis, which will be used for a much better decision making for daily business operation. At the end of the course, participants will feel more confident and will never feel cheated by the numbers.
Dr. Ryoh SASAKI is a professor of Graduate School of Social Design Study, Rikkyo (Saint Paul’s) University, Japan and a senior researcher of International Development Center of Japan (IDCJ). Dr. Ryoh SASAKI was a graduate of Western Michigan University, USA. He has years of experience in research and evaluation for various projects.
This course will be held in an interactive way and easy step-by-step instruction which will enable participant to catch up with the course well. The course will be conducted in English. Materials, certificate of attendance, lunch, and coffee breaks will be provided. Only 25 participants are accepted (First Come First Serve). Special 20% discount for the first 20 registered participants. Deadline of Application: Monday 07/09/2009 (14:00).
For more Information, please contact:
Cambodia-Japan Cooperation Center (CJCC), HRD Office Address: RUPP-CJCC, Blvd. Confederation of Russia, Khan Tuol Kork, Phnom Penh. Tel: (855)-23-880-514, E-mail: hrd@cjcc.edu.kh
|
||||||
| Training Opportunity : Corporate Management Course | ||||||
| Overview: The corporate management course provides practical knowledge regarding basic functions of management. The course allows participants to explore their major interests by selectively attending lectures. Participants can select more than one subject-course according to individual interests.Target: business owner, manager, middle level manager of private firms, NGOs and public enterprises. Course Contents and Schedule:
Dates and Time: 8 sessions for subject 1,3-6 except subject2&7, 5sessions, Monday to Friday, 5:50 pm- 8:30 pm, followed by Q&A hours (plus advices on management issues) on Wednesday.
Experienced Japanese lecturers will provide practical lectures, case studies and exercises, with consecutive Khmer-English interpretation at CJCC. In Q&A sessions at CJCC, participants can seek for personal advices regarding individual management-related problems at work. Text book, materials, and certificate will be provided by CJCC.
For more Information, please contact:
Cambodia-Japan Cooperation Center (CJCC), HRD Office Address: RUPP-CJCC, Blvd. Confederation of Russia, Khan Tuol Kork, Phnom Penh. Tel: (855)-23-880-514, E-mail: hrd@cjcc.edu.kh Number of Participants: 35students per subject-course (application form selection if necessary) Cost and Facilities: US$45 per subject; US$250 for the entire seven subject-courses. Special 20% discount for the first 20 participants. Deadline of Application: Thursday, 17th Sept 2009 (5:30 p.m.). 1. Corporate management: issues and points (Sept 28- Oct09, 2009)
|
||||||
| Other CJCC Activities | ||||||
| For all the latest and upcoming activities of CJCC, please click here. |
បានរៀបជា សំណុំឯកសារ ក្នុង : ទូទៅ | ទំលាក់ មួយវិចារ »
សួស្តីអ្នកទាំងអស់គ្នា!
ថ្ងៃនេះអត់មានអីត្រូវសរសេរទេ តែមានសំណួរមួយសូមឲ្យអ្នកទាំងអស់គ្នាជួយ ប្រាប់ពីរបៀបដាក់ឲ្យគេអាចចម្លងអក្សរខ្មែរ Unicode នៅលើប្លុករបស់ខ្ញុំ ព្រោះខ្ញុំមាន មិត្តភ័ក្ត្រនៅខាងក្រៅ គេចចង់មើលប្លុករបស់ខ្ញុំ តែគេមិនអាចអានបានព្រោះគេគ្មានពុម្ព អក្សរ Unicode ។ នៅលើប្លុករបស់ សាម៉ាឌី ក៏ដូចជាប្លុកផ្សេងៗទៀត ខ្ញុំឃើញមាន ដាក់ឲ្យគេចុច ដើម្បី Set up អក្សរ Unicode ចូលក្នុងម៉ាស៊ីនកំព្យូទ័រ។
ខ្ញុំមានបំណងចង់ចេះពីរបៀបដាក់វានៅលើប្លុករបស់ខ្ញុំដែរ តើខ្ញុំគួរធ្វើរបៀបណា សូមអ្នកទាំងអស់គ្នាជួយប្រាប់យកបុណ្យផងចុះ
អរគុណទុកជាមុន !
បានរៀបជា សំណុំឯកសារ ក្នុង : ទាក់ទិននឹងខ្ញុំ | បានដាក់ប្លាក ៖ ម៉ាច ម៉ន | 18 វិចារ »
សិប្បកម្មសូត្រនៅកម្ពុជាមានទីតាំងនៅខេត្ត ៤៖ កណ្តាល តាកែវ ព្រៃវែង និង កំពង់ចាម។ ៨៥ ភាគរយនៃសិប្បកម្មតម្មាញសូត្រមាននៅខេត្តកណ្តាល និងខេត្ត តាកែវ។ អំបោះសូត្រនាំចូលពីប្រទេសវៀតណាមយកមកត្បាញចេញជាសំពត់ នៅប្រទេសកម្ពុជា។
សកម្មភាពតម្បាញសូត្រស្ទើរតែទាំងអស់ធ្វើនៅក្នុងរង្វង់គ្រួសារ។ ធ្វើបែបនេះ ដើម្បីកុំឲ្យអស់ឈ្នួលច្រើន ហើយអ្នកធ្វើការទាំងអស់រស់នៅ និងហូបចុកនៅផ្ទះតែ ម្តង។ ឈ្មួញកណ្តាល រឺពាណិជ្ជករជាអ្នកគ្រប់គ្រងទីផ្សារ ពោលគឺពួកគេផ្តល់អំបោះ សូត្រទៅឲ្យអ្នកតម្បាញនៅក្នុងភូមិ ហើយប្រមូលទិញសំពត់សូត្រពីអ្នកភូមិយកទៅ លក់នៅទីផ្សារខាងក្រៅ។ តាមវិធីនេះ ឈ្មួញកណ្តាលតភ្ជាប់អ្នកតម្បាញសូត្រជាច្រើន ពាន់នាក់ទៅក្នុងបណ្តាញនៃអង្គភាពផលិតដ៏ធំមួយដែលមើលមិនឃើញ។ បន្ទាប់មក ទៀត ក្នុងសង្គម និងក្នុងបណ្តាញ មិនមែនធ្វើតាមប្រព័ន្ធស្ថាប័នណាមួយទេ។ ប៉ុន្តែ វិធីនេះក៏មានចំណុចខ្វះខាតដែរ ព្រោះវាមិនមានឱកាសទទួលបាន បច្ចេកវិទ្យាថ្មី និង ទទួលបានការវិវឌ្ឍក្នុងវិស័យសិប្បកម្ម និងទីផ្សារ។
អ្នកតម្បាញភាគច្រើនជាស្ត្រីដែលមានចំនួនប្រហែល ២ ម៉ឺននាក់ក្នុងឆ្នាំ ២០០៣ កើនពី ១ ម៉ឺននាក់ក្នុងឆ្នាំ ២០០០។ ម្នាក់ៗរកប្រាក់បានពី ៤០ ទៅ ៥០ ដុល្លារក្នុងមួយ ខែ អាស្រ័យទៅលើទីតាំងលក់ដូរ និងប្រភេទនៃសំពត់សូត្រ។
(ប្រភព ៖ អ៊ុន វុទ្ធី, E-mail: viputhun@gmail.com
សមាជិកបណ្តាញវិបផតថលស្ត្រី ៖ http://women.open.org.kh/km/mailing_list)
បានរៀបជា សំណុំឯកសារ ក្នុង : សង្គម | បានដាក់ប្លាក ៖ តម្បាញសូត្រ, ធុរកិច្ច, សង្គម, សេដ្ឋកិច្ច, ស្ត្រី | ទំលាក់ មួយវិចារ »
ដល់ថ្ងៃ ៥ មករា ១៩៧៩ ពេលនោះសេដ្ឋកិច្ចគេយកមាន់ ១ យកមកឲ្យធ្វើហូប ដោយគេឲ្យហូប ២ ពេល គ្នាដែលធ្វើការនោះ ៣០ នាក់។ ដោយអាណិតប្រពន្ធកូនខ្ចីគ្មានអីហូបដើម្បីទឹកដោះបំបៅកូន ពេលនោះខ្ញុំសម្រេចចិត្តលួចភ្លៅមាន់ ១ ហើយលាក់ទុក (ពេលនោះគេឲ្យខ្ញុំដាំស្លដដែល) សម្រាប់យកមកផ្ទះ។ ខ្ញុំសូមជម្រាបថា ពេលនោះសភាពការណ៍ដែលបានឃើញផ្ទាល់ គឺមានបងប្អូនដែលនៅខាងត្បូងកំពង់ត្រាចត្រូវគេជម្លៀសមកហូរហែ ដើរកាត់កន្លែងការដ្ឋានខ្ញុំ ពេលនោះខ្ញុំសួរគេ គេប្រាប់ថា ពួកយួនវាយចូលពីត្បូងមកខ្លាំងណាស់ ឥឡូវអង្គការដេញឲ្យទៅព្រៃភ្នំខាងជើងៗជៀសវាងពួកយួនសម្លាប់។ នៅពេលយប់នោះ (ថ្ងៃ ៥ មករា ១៩៧៩) ខ្ញុំក៏ទៅសុំពូប្រធានក្រុមថា ពូខ្ញុំសុំទៅផ្ទះមើលកូនខ្ញុំមួយភ្លែត ខ្ញុំនឹងត្រឡប់មកវិញយប់នេះទេ។ គេក៏ឲ្យទៅ ពេលនោះខ្ញុំក៏យកភ្លៅមាន់លាក់ទុកយកមកដល់ផ្ទះស្ងោរនឹងកំសៀវទឹក (ស្ងោរជ្រក់) ឲ្យប្រពន្ធនិងកូនហូប។ ហូបរួចខ្ញុំបានប្រាប់ប្រពន្ធថា ឯងរៀបចំឥវ៉ាន់ណាស្រាលៗ ដែលខ្ញុំអាចរែករួចឲ្យហើយទៅ យើងប្រហែលជាគេដេញឡើងភ្នំហើយ ព្រោះពួកយួនវាយកងទ័ពអង្គការយើងរត់ខ្ចាត់ខ្ចាយហើយ។
ប្រមាណជាម៉ោង ១០ យប់ ពួកប្រធានកង ប្រធានក្រុមក៏ដើរមកប្រាប់ឲ្យចាកចេញជាបន្ទាន់ឥឡូវនេះ ព្រោះពួកយួនវាយចូលពីកំពង់ត្រាចហើយ។ អ្វីៗដូចខ្ញុំបានត្រៀមទុកមែន ដោយឡែកតែបងប្អូនខ្លះមិនបានត្រៀមដូចខ្ញុំត្រូវទៅទាំងយប់ដោយគ្មានបានរបស់របរអ្វីទេ។ លុះចេញទៅបានបីថ្ងៃ សភាពការណ៍ជាស្ងប់បន្តិច ទើបវាឲ្យបងប្អូនយើងចូលមកយកឥវ៉ាន់បានខ្លះ។ មួយអាទិត្យក្រោយមក គឺថ្ងៃ ១៣ មករា ១៩៧៩ ខ្ញុំនឹងបងប្អូនទាំងអស់ត្រូវវាដេញទៅមុខទៀត ហើយជាសំណាង ខ្ញុំបានជួបគ្រួសារបងស្រី និងម្ដាយបង្កើតនៅព្រៃភ្នំ។ ពេលនោះខ្ញុំ និងបងស្រីព្រមទាំងម្ដាយលែងបែកគ្នាទៀតហើយ។ រស់នៅក្នុងព្រៃម្ដុំភ្នំតាកែនកោះស្លា ដោយទីកន្លែងនោះមានទំនប់ទឹកអាចមានទឹកប្រើប្រាស់បាន ឯផ្ទះក៏យកស្លឹកឈើធំៗប្រក់ដំបូលធ្វើជញ្ជាំង។ រយៈកាលដែលដេកនៅព្រៃភ្នំ វាបានបង្ខំឲ្យបងប្អូនយើងទៅច្រូតស្រូវនៅម្ដុំចូលផ្លូវជាតិលេខ ៣ ខាងលិចស្រុកឈូក ដើម្បីយកមកដាក់ជង្រុករួម ហើយត្រូវតែវេចបាយខ្លួនឯងយកទៅ។ ខ្ញុំសូមជម្រាបថា ពេលដែលវៀតណាមចូលពួកវាបានឲ្យប្រជាជនទាំងអស់អាចហូបជាឯកជន គឺហូបតាមគ្រួសាររៀងៗខ្លួន ព្រោះវារកតែប្រាស់អាយុដែរ គ្មានពេលឯណាប្រមូលផ្ដុំគ្នាហូបបាយរួមទេ។ ឯស្រូវដែលច្រូតបានវាឲ្យយើងកិន បុកជាអង្ករហើយទើបចែកតាមគ្រួសារនីមួយៗ។ ការរស់នៅក្នុងព្រៃភ្នំជិតមួយខែ គឺការរស់នៅជាឯកជន តែក្រោមការតាមដានយាមកាមយើងដដែល។ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៧៩ វេលាម៉ោង ១០ ព្រឹក រូបខ្ញុំបានរែកបំពង់ទឹកត្នោតម្ដង ៥ បំពង់ ទៅដងទឹកត្រពាំងមួយនៅចម្ងាយពីកន្លែងសម្រាក ៣០០ ម៉ែត្រ ពេលនោះខ្ញុំក៏មិនចាប់អារម្មណ៍ដែរ ព្រោះពួក ប៉ុល ពត ក៏ស្លៀកអីចឹងដែរ។ តែពេលនោះមានម្នាក់លបមកនិយាយប្រាប់ខ្ញុំថា សមមិត្តកុំភ័យអី ពួករណសិរ្សរំដោះជាតិខ្មែរយើងមកដល់ទីនេះហើយ។ ក្រោយពីបានស្ដាប់ជាសំងាត់មក ខ្ញុំក៏ត្រឡប់មកកន្លែងសម្រាកវិញ ដោយខំប្រឹងរៀបចំ ប្រដាប់ប្រដាហាក់ដូចជាទៅតាមវាអីចឹងដែរ។ ពេលខ្ញុំកំពុងតែរៀបចំនោះ ស្រាប់តែខាងរណសិរ្ស និងពួក ប៉ុល ពត បាញ់គ្នានៅមាត់បឹងខាងកើត។ ពេលនោះពួកមេកង មេក្រុមវាមកបង្ខំឲ្យរត់ឡើងភ្នំតាមវាជាបន្ទាន់ ព្រោះពួកយួនមកដល់ហើយ។ និយាយបានតែបន្តិច ពួកវាក៏រត់វឹងចេញទៅ ព្រោះវាខ្លាចជាងយើងទៅទៀត ឯខ្ញុំក៏ប្រាប់ពួកវាដែលមកដេញបន្តថា មិនអីទេពូ ខ្ញុំចេញទៅឥឡូវហើយ ដោយម៉ែគាត់ឈឺខ្លាំងមិនអាចដើរលឿនភ្លាមៗបានទេពូ។ ពេលនោះក្រុមវាក៏រត់វឹងទៅបាត់ទៀត ឯប្រជាពលរដ្ឋក៏ជ្រួលច្របល់ ខ្លះមិនដឹងដូចខ្ញុំ ក៏រត់ឡើងភ្នំតាមវា ឯអ្នករោងជិតៗខ្ញុំ ក៏មកតាមខ្ញុំ គឺរត់បញ្ច្រាសមកខាងរណសិរ្សវិញ ព្រោះខ្ញុំបានដឹងរឿងរួចទៅហើយ។ ជាង ១ ម៉ោង ស្ងប់គ្រាប់កាំភ្លើង ខ្ញុំ និងគ្រួសារ ចាប់ផ្ដើមដើរផង រត់ផង ចូលមកក្នុងការការពាររបស់រណសិរ្ស។ តាំងពីម៉ោង ១០ ព្រឹកដើររហូតដល់ព្រលប់ទើបហ៊ានឈប់ ពេលនោះខ្ញុំមានជំងឺគ្រុនក្ដៅ ឯម្ដាយឈឺទៀត ខ្ញុំត្រូវរែកអម្រែកផង ដូច្នេះត្រូវរែកអម្រែកដើរទៅមុខ បានប្រហែលជា ១០០ ទៅ ២០០ ម៉ែត្រ ដាក់អម្រែកទុក រត់ត្រឡប់មកអៀវម្ដាយខ្ញុំយកទៅដល់កន្លែងអម្រែកនោះ រួចចាប់រែកទៅមុខបន្តទៀត រួចរត់មកអៀវម្ដាយជាបន្តៗៗ រហូតដល់ព្រលប់ឈប់សម្រាក ដើម្បីដាំបាយហូបព្រោះប្រឹងដើរ-រត់តាំងពីម៉ោង ១០ ព្រឹកមកវាអស់កម្លាំងហេវហត់ខ្លាំងណាស់ហើយ។ ម៉ោងប្រហែលជា ១០ យប់ ក្រោយពីហូបបាយហើយ ខ្ញុំ និងបងប្អូនដែលរត់គេចមកនេះ ក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀត បងប្អូនខ្លះមកមិនទាន់រួចរង់ចាំព្រឹកឡើងទើបបន្តមកតាមក្រោយទៀត។ ថ្ងៃទី ១ យើងរត់គេចចេញបាន ថ្ងៃទី ២ ដើរមកដល់ដងទង់ ថ្ងៃទី ៣ នៅភូមិសូភី ថ្ងៃទី ៤ នៅស្រែជា ថ្ងៃទី ៥ នៅកំពង់ត្រាច ថ្ងៃទី ៦ នៅវិទ្យាល័យទូកមាស ថ្ងៃទី ៧ ដេកនៅច្រកសៀម ថ្ងៃទី ៨ ដេកនៅតានី ថ្ងៃទី ៩ ដេកនៅបារាយវិហារពីរ ថ្ងៃទី ១០ ដល់ស្រុកកំណើត ភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ត តាកែវ (ថ្ងៃ ១៩ កុម្ភៈ ១៩៧៩) មកដល់ស្រុកកំណើតវិញ ខាងភូមិគេប្រគល់ផ្ទះខ្ទម ១ ប្រហែល ៣ ម x ៤ ម និងស្រូវប្រហែលជា ១០ តៅ។ ពេលនោះខ្ញុំ និងប្រពន្ធក៏ខំប្រឹងដើររើសគួរស្រូវ បូតបានគ្រាន់ហូបនឹងគេ។ ដល់ខែមេសា គេឲ្យចូលធ្វើគ្រូបង្រៀនក្មេងដែលសល់ពីជំនាន់ ប៉ុល ពត ពេលនោះបង្រៀនផង ធ្វើស្រែផង ព្រោះមានភ្លៀងធ្លាក់បណ្ដើរៗ ហើយឯស្រែ គឺធ្វើតាមក្រុមរួម។ ដល់ខែកក្កដា ១៩៧៩ ខ្ញុំមកភ្នំពេញម្ដង ដើម្បីរកបងប្អូន មិត្តភ័ក្ដិ ពេលនោះខ្ញុំមកជួបមិត្តភ័ក្ដិ ដែលនៅរស់គេមកចាប់អោបខ្ញុំ ហើយយំទាំងអស់គ្នា។ ពេលនោះខ្ញុំមិនទាន់ចូលធ្វើការទេ។ ខែមករា ១៩៨០ ខ្ញុំមកភ្នំពេញទៀត ហើយដាក់ពាក្យចូលធ្វើការនៅមន្ទីរពាណិជ្ជកម្មក្រុងភ្នំពេញ។ ខែមីនា ១៩៨០ រដ្ឋបានចាប់ផ្ដើមបោះក្រដាសប្រាក់ចាយ ខ្ញុំក៏បានចូលធ្វើការនៅខែមីនា ១៩៨០ នោះដែរ ដោយបានប្រាក់បៀវត្សរ៍មួយខែ ១០៥ រៀល។ ពេលធ្វើការនៅមន្ទីរពាណិជ្ជកម្មក្រុង គឺខ្ញុំត្រូវចាត់តាំងធ្វើជាគណនេយ្យនៅអគារតំបន់ ៤ (ភ្លើងស្ទប់ទេពផន) ហើយផ្ទះរដ្ឋឲ្យនៅពីលើអាគារតែម្ដង។ ធ្វើជាគណនេយ្យនៅអាគារតំបន់ ៤ នេះបានរហូតដល់ខែមករា ១៩៨១ មន្ទីរបានចាត់តាំងឲ្យខ្ញុំមកធ្វើជាគណនេយ្យបូកសរុបនៅក្រុមហ៊ុនស្បៀងវិញ។ ធ្វើជាគណនេយ្យបូកសរុបបាន ៣ ខែ មន្ទីរបានចាត់តាំងរូបខ្ញុំឲ្យធ្វើជាប្រធានគណនេយ្យ ក្រុមហ៊ុនប្រេងឥន្ធនៈដែលមានទីតាំងនៅខាងកើតសណ្ឋាគារស (ឈ្មោះពីមុន សណ្ឋាគារប៉ៃលិន)។ ធ្វើជាប្រធានគណនេយ្យក្រុមហ៊ុននេះ ដែលគ្រប់គ្រងសាខាក្រោមឱវាទ ២២ សាខា។ ចាប់ពីខែមីនា ១៩៨១ ដល់ចុងឆ្នាំ ១៩៩០ សាខាក្រុងតំរូវឲ្យខ្ញុំមកធ្វើជាអនុប្រធានគណនេយ្យអគ្គិសនីកម្ពុជាវិញ ដោយយោងតាមប្រវត្តិខ្ញុំធ្លាប់ធ្វើជាគណនេយ្យអគ្គិសនីកម្ពុជានេះពីសង្គមចាស់ រហូតដល់ថ្ងៃ ១៧ ឧសភា ១៩៧៥។ ធ្វើជាអនុប្រធានគណនេយ្យបានមួយឆ្នាំ ខ្ញុំត្រូវក្រុមហ៊ុនចាត់ឲ្យទៅធ្វើជាអនុប្រធានអគ្គិសនីក្រុងព្រះសីហនុ ដែលមុខខ្ញុំទៅធ្វើនេះ (ជំនាន់លោក ឃឹម បូ ជាចៅហ្វាយក្រុង) ភ្លើងកំពង់សោមឆេះបានតែ ៦ ម៉ោងទេ គឺបើកម៉ោង ១៨:០០ ដល់ម៉ោង ២៤:០០ តែក្រោយពេលដែលមានការគ្រប់គ្រង និងរៀបចំបានត្រឹមត្រូវ ភ្លើងកំពង់សោម គឺ ២៤ លើ ២៤ ម៉ោង ដែលធ្វើឲ្យលោកចៅហ្វាយក្រុងមានការសរសើរយ៉ាងខ្លាំង។ ឆ្លៀតពេលនៅកំពង់សោមនោះ ខ្ញុំក៏បានជួយមើលការខុសត្រូវសណ្ឋាគារមិត្តភ័ក្ដិម្នាក់ (សណ្ឋាគារ សុរិយា) ដែលចាប់ដំណើរកាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៩៣ តមក។ ក្រោយពេលបោះឆ្នោតឆ្នាំ ១៩៩៣ ខ្ញុំក៏ត្រឡប់មកនៅភ្នំពេញវិញ។ សម្រាកមួយរយៈ ក៏បានជួបមិត្តភ័ក្ដិគេអោយចូលធ្វើការជាគណនេយ្យនៅក្រុមហ៊ុនហូលីម៉េច (របស់ថៅកែ ហ៊ឹម ហុង)។ ធ្វើបានជិតមួយឆ្នាំ ពេលនោះប្អូនថៅកែហុងក៏បានបើកក្រុមហ៊ុនថ្មីមួយទៀត ខ្ញុំក៏បានចេញមកធ្វើការជាមួយក្រុមហ៊ុនថ្មី (តាំង សេង) ពីខែកក្កដា ១៩៩៤ រហូតដល់សព្វថ្ងៃនេះ។
មនុស្សច្រើនលាននាក់ណាស់ ដែលរស់នៅហើយមានការចងចាំនូវមហាអាស្រូវ មហាយង់ឃ្នងរបស់ពួក ប៉ុល ពត។ ប្រហែលក្មេងៗសម័យក្រោយនេះគិតថា ជារឿងមួយដែលខ្ញុំបានប្រឌិត។ តាមពិតទៅវាជារឿងពិត ហើយមហាសង្វេគណាស់ក្នុងរបប ប៉ុល ពត នេះ។ តាមពិតខ្ញុំលើកមិនអស់ទេនូវសកម្មភាព ដែលឃើញជាក់ស្ដែង ហើយលើកមិនបានគ្រប់ជ្រុងជ្រោយទេ។ ខ្ញុំសូមជម្រាបថា តែរយៈពេលមួយប៉ប្រិចភ្នែក គឺ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្ញុំត្រូវបាត់បង់សមាជិកគ្រួសារអស់ ១៤ នាក់ (ឪពុកបង្កើត បងប្អូនបង្កើត ក្មួយដែលមិនទាន់ដឹងអី) ។
ជាទីបញ្ចប់នៃជីវិតខ្ញុំនេះក៏ដូចជាបងប្អូនប្រជាជនកម្ពុជាទាំងអស់ គឺចង់ឃើញ ចង់បានតុលាការយុត្តិធម៌មួយ កាត់ទោស ពួកមេដឹកនាំប្រល័យពូជសាសន៍នេះ ដើម្បីឲ្យវិញ្ញាណក្ខន្ធអ្នកដែលស្លាប់នោះអស់ចិត្ត និងដើម្បីឲ្យព្រលឹងអ្នកដែលបានស្លាប់បានសោយសុខក្នុងសុគតិភពផង។
ភ្នំពេញ, ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០០
ស៊ឹន អ៊ាន
បានរៀបជា សំណុំឯកសារ ក្នុង : ប្រលោមលោក, អក្សរសិល្ប៍ | បានដាក់ប្លាក ៖ ប្រលោមលោក, ស៊ឹន អ៊ាន, អក្សរសាស្ត្រ, អក្សរសិល្ប៍ | ទំលាក់ មួយវិចារ »
| Special Business Seminar: Crafting Business Strategy - Building Sustainable Competitive Advantage Over Rivals - |
||||||
By Dr. Kimio KASE (IESE, Spain)Because competition is the dominant feature of the modern business environment, this seminar will be discussing how a company within a particular industry can establish a SCA over the rivals.
Professor Dr. Kimio KASE specializes in corporate-level strategy and worked for Price Waterhouse European Firm as a director. His three-year stint in Japan as a professor of strategy at the International University of Japan and Globis School of Business gave him exposure to the changes taking place among excellent Japanese enterprises. He has written and contributed to several books and articles as well as cases. Dr. Kimio holds a BA degree (Tokyo University of Foreign Studies), a business degree from ICADE, MBA from IESE and a Doctorate from Manchester University- Manchester School of Business.
We would highly appreciate if you could kindly confirm your participation to this seminar at your earliest convenience through this number 023 880 514 or click here for register online. The seminar will be conducted in English with consecutive interpretation into Khmer.
For more Information, please contact:
Cambodia-Japan Cooperation Center (CJCC), HRD Office Address: RUPP-CJCC, Blvd. Confederation of Russia, Khan Tuol Kork, Phnom Penh. Tel: (855)-23-880-514, E-mail: hrd@cjcc.edu.kh
|
||||||
| Other CJCC Activities | ||||||
| For all the latest and upcoming activities of CJCC, please click here. |
||||||
បានរៀបជា សំណុំឯកសារ ក្នុង : ទូទៅ | បានដាក់ប្លាក ៖ ធុរកិច្ច, សិក្ខាសាលា, CJCC, Kimio Kase | ទំលាក់ មួយវិចារ »
| Greetings!
With strong effort to develop human resources in Cambodia and to promote mutual understanding between Cambodians and Japaneses, CJCC has performed its role as a communication and learning center for the two nations and others. For more than three years since the official inauguration, CJCC has conducted various business seminars, business training courses, Japanese language training courses, as well as Cambodia-Japan cultural exchange activities. For the forthcoming weeks, CJCC is conducting several special activities. You can read on for your understanding and benefit.
|
|||
| Training Of Trainer (TOT) Program: How to Analyze and Write Case Study - Framework of Analysis from Trainer’s viewpoint - |
|||
| By Dr. Kimio KASE (IESE, Spain)
Because competition is the dominant feature of the modern business environment, this seminar will be discussing how a company within a particular industry can establish a SCA over the rivals.
Professor Dr. Kimio KASE specializes in corporate-level strategy and worked for Price Waterhouse European Firm as a director. His three-year stint in Japan as a professor of strategy at the International University of Japan and Globis School of Business gave him exposure to the changes taking place among excellent Japanese enterprises. He has written and contributed to several books and articles as well as cases. Dr. Kimio holds a BA degree (Tokyo University of Foreign Studies), a business degree from ICADE, MBA from IESE and a Doctorate from Manchester University- Manchester School of Business.
This course will be held in an interactive- practical way of instruction. The course will be conducted in ENGLISH. Maximum 30 participants are accepted. Special discount for first 5 registered participants. Deadline of registration is on 18/08/2009. Materials, certificate of attendance, lunch, and coffee breaks will be provided. We would highly appreciate if you could kindly confirm your participation to this course at your earliest convenience through this number 023 880 514. For more Information, please contact:
Cambodia-Japan Cooperation Center (CJCC), HRD Office Address: RUPP-CJCC, Blvd. Confederation of Russia, Khan Tuol Kork, Phnom Penh. Tel: (855)-23-880-514, E-mail: hrd@cjcc.edu.kh |
| Other CJCC Activities |
| For all the latest and upcoming activities of CJCC, please click here. |
បានរៀបជា សំណុំឯកសារ ក្នុង : ទូទៅ | បានដាក់ប្លាក ៖ ធុរកិច្ច, សិក្ខាសាលា, CJCC, Kimio Kase | ទំលាក់ មួយវិចារ »